ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាកែសម្រួលខ្លឹមសាររបាយការណ៍ ស្តីពីដំណើរចុះបំពេញបេសកកម្ម
ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាកែសម្រួលខ្លឹមសាររបាយការណ៍ ស្តីពីដំណើរចុះបំពេញបេសកកម្ម ដើម្បីឈ្វេងយល់ការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈមនានា និងចក្ខុវិស័យទៅមុខរបស់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តព្រះសីហនុ ស្ថិតនៅសាលប្រជុំគណៈកម្មការ។